លោក នាក់ លីណា

លោក នាក់ លីណា

ប្រធានផ្នែករដ្ឋបាល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ

លោក នាក់ លីណា កើតនៅឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោកទទួលបានបរិញ្ញាបត្រ ហិរញ្ញវត្ថុ និងធានាគារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០១០។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ លោកបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាលេខាធិការកម្មវិធីសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ សកម្មក្នុងការបំពេញការងារនឹងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកលេខាធិការកម្មវិធីសិក្សាលោកត្រូវបានដំឡើងតួនាទីពីលេខាធិការកម្មវិធីសិក្សា ទៅជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា។ បន្ទាប់មកនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានឡើងតួនាទីថ្មីទៅជា ប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង​ រហូតមកដល់បច្ចុប្បន្ន។ គោលបំណង ផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង គឺដើម្បីបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនឱ្យបានល្អ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសការរៀបចំឯកសារគតិយុត្តិផ្សេងៗ ដែលជាតម្រូវការរបស់ការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងនាយកដ្ឋានចំណេះទូទៅឱ្យស្របតាមក្របខណ្ឌច្បាប់គុណវុឌ្ឍិជាតិ។ បច្ចុប្បន្នលោកមានតួនាទីជាប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ហើយជាសមាជិកគណៈកម្មទូទៅផងដែរ។