លោក សោម ចាន់ណា

លោក សោម​ ចាន់ណា

នាយកចាងហ្វាង សាខាសែនសុខ

ជម្រាបសួរលោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាទីរាប់អាន!

ខ្ញុំបាទ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដែល​បាន​ណែនាំ​ខ្លួន​ក្នុងនាម​ជានា​យក​ចាងហ្វាង​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

យើងខ្ញុំ​សង្ឃឹមថា​តាមរយៈ​គេហទំព័រ​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់គ្នា​នឹង​បានឃើញ​នូវ​សកម្មភាព​សិក្សា​ដ៏​សម្បូរ​បែប​ ទីធ្លា​សាលារៀន​ដ៏​មាន​ផាសុកភាព​ និង​បរិក្ខារ​សិក្សា​ទំនើប​ៗ ជាមួយ​លោកគ្រូ​ អ្នកគ្រូ​ដែល​មានបទពិសោធន៍​ គរុកោសល្យ​ និង​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ សម្រាប់​ផ្តល់​សេវាកម្ម​អប់រំ​ជូន​ប្អូន​ៗសិស្សានុសិស្ស​ ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​កក់ក្តៅ​ ជឿជាក់​ និង​មានលទ្ធភាព​ គ្រប់គ្រាន់​ក្នុង​ការ​ទទួលយក​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​។ ក្រៅពី​កម្មវិធី​សិក្សា​គោល​ក្នុង​ថ្នាក់​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​បាន​បន្ថែម​កម្មវិធី​សិក្សា​ជាច្រើន​ដូចជា​៖

  • ការពិសោធន៍ ផ្សាភ្ជាប់ទ្រឹស្តីនិងការអនុវត្ត
  • បណ្ណាល័យទំនើប ធំទូលាយ មានសៀវភៅគ្រប់កម្រិត គ្រប់ភាសា និងសម្បូរបែប
  • ការសិក្សាស្រាវជ្រាវ
  • ការអប់រំសុខភាពផ្លូវចិត្ត
  • ការអប់រំសីលធម៌ និងបំណិនជីវិត
  • សកម្មភាពកីឡា ជំនាញ (គំនូរ តន្ត្រី សិល្បៈ…)
  • ការប្រឡងប្រកួតប្រជែងនានា
  • កម្មវិធីសិក្ខាសាលាជាច្រើនសម្បូរបែប
  • ដំណើរទស្សនកិច្ចសិក្សា
  • សេវាសុខភាពសិស្ស

សកម្មភាព​សិក្សា​ខាងលើ​ ជា​កត្តា​ជំរុញ​ឱ្យ​ការសិក្សា​របស់​ប្អូន​ៗទទួល​បាន​នូវ​ការអប់រំ​តាម​បែប​ បរិបទ​ថ្មី​សតវត្សរ៍​ទី២១​ ដែល​ផ្តោត​លើ​វិជ្ជា​សម្បទា​ បំណិន​សម្បទា​ និង​ចរិយា​សម្បទា​ ដើម្បី​ឱ្យ​ពួកគេ​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​ និង​ជា​ធនធានមនុស្ស​ក្នុង​ការ​អភិវឌ្ឍ​គ្រួសារ​ សង្គម​ និង​ប្រទេសជាតិ​យើង​ឱ្យ​មានការ​រីកចម្រើន​ជាលំដាប់​។

យើងខ្ញុំ​នឹង​ខិតខំ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ ដើម្បី​ផ្តល់​ការអប់រំ​ល្អ​ដល់​ប្អូន​ៗសិស្សានុសិស្ស​ ដោយ​ផ្តោត​ទាំង​លើ​គុណភាព​ វិន័យ​ និង​សេវាកម្ម​ ដែល​ជា​ក្តី​រំពឹង​ខ្ពស់​របស់​លោក​ លោកស្រី​ជា​មាតាបិតា​ ឬ អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់គ្នា​។

ចុងបញ្ចប់​ ខ្ញុំ​សូម​គោរព​ជូនពរ​ដល់​លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ សូម​ទទួល​បាន​សុខភាព​ល្អ​ និង​សម្រេច​បាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូមអរគុណ!