លោកជំទាវ អ៊ឹង លីហុង

លោកជំទាវ អ៊ឹង លីហុង

 

លោកជំទាវ អ៊ឹង លីហុង គឺជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់តាំងពីឆ្នាំ ២០០៥ ហើយក៏ជាប្រធានគ្រប់គ្រងទូទៅនៃការិយាល័យកិច្ចការវប្បធម៌ចាប់តាំងពីឆ្នាំ ២០០៤ មក។

លោកជំទាវ អ៊ឹង លីហុង កើតនៅឆ្នាំ ១៩៧៩ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ លោកជំទាវបានរស់នៅធំធាត់ឡើង និងបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលារៀនចិន ទួន ហ្វា ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩៧។ បច្ចុប្បន្ននេះ លោកជំទាវកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។

មុនពេលទទួលបានតួនាទីបច្ចុប្បន្ន លោកជំទាវ អ៊ឹង លីហុង គឺជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Camtrade Corporation Ltd. (Nissan) ក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ ១៩៩៩-២០០៤ និងក៏ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អំឡុងឆ្នាំ ២០០៥-២០១៤។