អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើអ្វីជាវិទ្យុសកម្ម? វិទ្យុសកម្មមាននៅកន្លែងណាខ្លះ? មានផលប៉ះពាល់ដល់សុខភាពយើងយ៉ាងដូចម្តេចខ្លះ?”
អត្ថបទដកស្រង់ដោយ : ជុំ ប៊ុន្នី
#MJQE #AmericanInterconSchool
បច្ចុប្បន្នមនុស្សស្ទើរតែភាគច្រើនចំណាយពេលយ៉ាងច្រើនរបស់ពួកគេទៅលើគ្រឿងអេឡិចត្រូនិកដូចជាទូរសព្ទ WiFi ដែលនេះសុទ្ធតែជាប្រភពនៃជាតិវិទ្យុសកម្ម ដែលអាចជះឥទ្ធិពលអវិជ្ជមានមកកាន់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលយូរឆ្នាំទៅមុខទៀត។
តើអ្នកដឹងទេថា វិទ្យុសកម្មគឺជាអ្វី?
វិទ្យុសកម្ម គឺជារលកដែលសាយភាយចេញពីគ្រឿងអេឡិចត្រូនិកដូចជា ទូរសព្ទ Ipad ទូរទស្សន៍ កុំព្យូទ័រ WiFi ម៉ាស៊ីនត្រជាក់ ទូរទឹកកក ឆ្នាំងដាំបាយអគ្គិសនី និងគ្រឿងអេឡិចត្រូនិកផ្សេងៗជាច្រើនទៀត។ វិទ្យុសកម្មទូរសព្ទ មិនដូចជាវិទ្យុសកម្មពីការរលាយនុយក្លេអ៊ែរនោះទេ។ វាមានថាមពលខ្ពស់ និងមានសមត្ថភាពទៅបំផ្លាញ DNA របស់អ្នក ហើយងាយបង្កឱ្យក្លាយទៅជាជំងឺមហារីក។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ការកាត់បន្ថយជាតិវិទ្យុសកម្មពីទូរសព្ទនេះក៏បានកាត់បន្ថយបានច្រើនដែរ តែក៏មិនមែនគ្មានផលប៉ះពាល់សោះនោះដែរ។
តើវិទ្យុសកម្មមាននៅកន្លែងណាខ្លះ?
វិទ្យុសកម្មកើតមាននៅគ្រប់ទីកន្លែងទាំងអស់ ក្នុងបរិយាកាសជុំវិញខ្លួនយើង ព្រោះតែកំណើននៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិចកជាច្រើន ជាពិសេសកំណើននៃការប្រើប្រាស់ទូរសព្ទដៃបានកើនឡើងយ៉ាងខ្លាំងគួរជាទីកត់សម្គាល់។ នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នក៏ដូចជានៅក្នុងសាកលលោកទាំងមូលផងដែរ។
តើរលកវិទ្យុសកម្មធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សយើងអ្វីខ្លះ?
ជំហ៊ានដំបូងរបស់វិទ្យុសកម្មដែលប៉ះពាល់មកលើសុខភាពរបស់មនុស្សយើងគ្រប់រូបគឺធ្វើឱ្យយើងបាត់បង់ថាមពលនៅក្នុងខ្លួនពី១០ភាគរយ ទៅ៣០ភាគរយភ្លាមៗ បន្ទាប់ពីយើងប៉ះពាល់ទៅលើគ្រឿងអេឡិចត្រូនិកផ្សេងៗដូចជា ទូរសព្ទ ឬ Ipad ជាដើម។ ការជ្រាបចូលរបស់វិទ្យុសកម្ម មកលើរាង្គកាយ របស់យើង គឺមិនបានធ្វើឱ្យយើងឈឺចាប់ភ្លាមៗនោះទេ ប៉ុន្តែវាបានជ្រាបចូលទៅបំផ្លាញថាមពល រាង្គកាយ និងធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់យើង ដែលក្នុងពេលនោះវានឹងធ្វើឱ្យយើងមាននៅអាការៈស្ពឹកស្រពន់ ចុកដៃជើង ឈឺតាមសន្លាក់ ឈឺសាច់ដុំ ជាដើម។ ពេលដែលយើងនិយាយទូរសព្ទ យើងយកវាមកផ្អិបជាប់នឹងត្រចៀករបស់យើង ក៏ដូចជាជាប់នឹងខួរក្បាល ដូច្នេះហើយ កម្តៅរបស់រលកវិទ្យុសកម្មបានជ្រាបចូលទៅក្នុងខួរក្បាលរបស់យើងយ៉ាងងាយ ហើយវាបានចម្អិនខួរក្បាលរបស់យើងបន្តិចម្តងៗ បើយើងនិយាយទូរសព្ទចាប់ពី១០នាទីឡើងទៅ គឺធ្វើឱ្យយើងឈឺក្បាល ក្តៅស្លឹកត្រចៀក មានអារម្មណ៍ឆាប់មួរម៉ៅ គេងមិនលក់ធ្វើឱ្យការចងចាំចុះខ្សោយ ស្ពឹកខួរក្បាល។ ជារួមផលប៉ះពាល់បន្តិចម្តងៗនេះហើយដែលវាធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃអនាគត ដូចជាកើតជំងឺមហារីកខួរក្បាល មហារីកគ្រាប់ឈាម ថាមពលរាង្គកាយចុះខ្សោយ ខ្សោយមេជីវិត បុរសរហូតដល់៣៥ភាគរយ ងាយឆ្លងរោគផ្សេងៗ ចំពោះស្ត្រីដែលមានផ្ទៃពោះធ្វើឱ្យការបង្កកំណើតខុសប្រក្រតីជាដើម។
ហេតុដូចនេះ ប្រសិនបើអ្នកចង់កាត់បន្ថយនូវគ្រោះថ្នាក់ដែលមានដោយសារតែជាតិវិទ្យុសកម្ម អ្នកមិនគួរបើក WiFi ចោលក្នុងពេលកំពុងតែគេងនោះទេ ជាពិសេសស្ត្រីមានផ្ទៃពោះ។ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ទូរសព្ទងាកមកហាត់ប្រាណដើម្បីសុខភាពឱ្យបានច្រើនជាងមុនវិញទើបជាការប្រសើរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.khmerload.com/article/133311