កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលា បានធ្វើការចុះអធិការកិច្ចផ្ទៃក្នុងលើកទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ ការចុះអធិការកិច្ចផ្ទៃក្នុងនេះ មានគោលបំណងអភិវឌ្ឍលើការពង្រឹងលើគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព រួមទាំងជួយលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមដោះស្រាយលើបញ្ហាប្រឈមនានា។ មួយវិញទៀត ការចុះអធិការកិច្ចផ្ទៃក្នុងនេះផងដែរ ស្ថិតនៅក្រោមការចូលរួមរបស់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកគ្រប់ផ្នែក ក្នុងការពង្រឹងទៅលើគុណភាព វិន័យ និងសេវាកម្ម ដើម្បីផ្ដល់ជាទំនុកចិត្ត ជូនទៅដល់អតិថិជន សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។