ពិធីប្រគល់វិញ្ញាបនបត្រសិស្សថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០២៣-២០២៤

                  

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ គណៈគ្រប់គ្រងសាលា​រៀន អន្តរទ្វីប អាមេរិកាំង ចំនួន៣សាខា ទួលគោក ចាក់អង្រែ និងសែនសុខ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រលើកទី២៨ ជូនដល់សិស្សបញ្ចប់ការសិក្សាថ្នាក់មតេ្តយ្យសិក្សា ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី​ភាពលោករឿង សុភាព អនុប្រធានសាលារៀន ទទួលបន្ទុកកិច្ចការប្រតិបត្តិការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានការ​អញ្ជើញ​​ចូលរួមពីសំណាក់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និង​អ្នកអា​ណា​ព្យា​បាល​សិស្ស​ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើន​កុះករនៅសាលប្រជុំ ផល គួច អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ កម្មវិធីនេះធ្វើឡើងដើម្បីជាសក្ខីភាពសបញ្ជាក់នូវការបញ្ចប់ការសិក្សាថ្នាក់មតេ្តយ្យសិក្សា និងដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់មតេ្តយ្យសិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

https://www.facebook.com/ais.mjqeducation/posts/pfbid024iKF8jfMaWZybQNcukYjJ3v2T2jqfvhnUZyhabiUCe2uA5v4vAxVQEGCjMkLyvZhl

https://www.facebook.com/ais.mjqeducation/posts/pfbid02UTTJs9EJUc9GhrnQhqKe3YKUrkdGykp1ehca378oi6Ln7yrE1DkX2jNsp5fVeGKnl