បទបង្ហាញស្តីពី វីធិសាស្ត្រជួយសិស្សបញ្ហាការនិយាយ

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធី បទបង្ហាញអំពីវីធិសាស្ត្រជួយសិស្សបញ្ហាការនិយាយ ដឹកនាំដោយអ្នកគ្រូ វ៉ិត វណ្ណា ។ ការធ្វើបទបង្ហាញនេះគឺ ក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីវិធីក្នុងការជួយ ពេលសិស្សមានបញ្ហាក្នុងការនិយាយ ដើម្បីឱ្យសិស្សមានភាពជិតស្និត និងមានប្រាស្រ័យទាក់ទងជាមួយមិត្តរួមថ្នាក់​ និងលោកគ្រូអ្នកគ្រូបានប្រសើរ។  តាមរយៈបទបង្ហាញនេះ ក៏ជាបទពិសោធសម្រាប់លោកគ្រូ អ្នកគ្រូសម្រាប់ការចែករំលែកបន្តទៅកាន់សិស្សានុសិស្ស ដើម្បីឱ្យឈ្វេងយល់ និងក្លាហានជាងមុនក្នុងការប្រាស្រ័យទាក់ទង។​