បទបង្ហាញស្តីអំពី៖ បទបញ្ជាផ្ទៃក្នុងសម្រាប់សិស្សានុសិស្សថ្មី

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានធ្វើបទបង្ហាញស្តីអំពី៖ បទបញ្ជាផ្ទៃក្នុងសាលា សម្រាប់សិស្សានុសិស្សថ្មី ចាប់ពីថ្នាក់ទី៤ ដល់ទី១២ ដឹកនាំដោយលោកគ្រូ រីវ ពេជ្រ ជាអ្នកប្រឹក្សាសិក្សាសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ ការធ្វើបទបង្ហាញនេះក្នុងគោលបំណងឱ្យសិស្ស​ យល់ច្បាស់ពីបទបញ្ជាផ្ទៃក្នុងសា និងគោរពវិន័យសាលា។ លើសពីនេះទៀត ចង់ឱ្យសិស្សានុសិស្សក្លាយជាក្មេងល្អទាំងនៅក្នុងសាលា ក្នុងគ្រួសារ និងសង្គមជាតិ គឺដើម្បីឱ្យគាត់ចេះជួយគា្ន ចេះអត់អោន អធ្យាស្រ័យគ្នាទៅវិញទៅមក។