កត្តាដែលធ្វើឱ្យប្រូតអ៊ីនបាត់បង់គុណភាព

   

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ លោកគ្រូ ឈិត ធារិទ្ធី បានដឹកនាំសកម្មភាពពិសោធន៍របស់សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ​។ ការពិសោធន៍ត្រូវបានធ្វើឡើងក្រោម ប្រធានបទ “កត្តាដែលធ្វើឱ្យប្រូតអ៊ីនបាត់បង់គុណភាព” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា​  និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។