ព្រឹត្ដិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិកលើកទី២៨ ឆ្នាំ២០២៤

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទៈ “ព្រឹត្ដិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិកលើកទី២៨ ឆ្នាំ២០២៤"
អត្ថបទដកស្រង់ដោយ :  ជា ចាន់ស្រីរ័ត្ន
#MJQE#AmericanInterconSchool

ព្រឹត្ដិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិកលើកទី២៨ ឆ្នាំ២០២៤ នឹងប្រារព្វនៅលើទឹកដីកម្ពុជា។ មុនការប្រកួតចូលមកដល់នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៤ សមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក សមាគមជាងសក់ និងសម្អាងនៅកម្ពុជា និងសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា បានបើកសន្និសីទសារព័ត៌មាន អមដោយបទបង្ហាញដ៏ភ្ញាក់ផ្អើលមួយស្ដីអំពីព្រឹត្ដិការណ៍ប្រកួតម៉ូតសក់ និងសម្រស់។

តាមគម្រោង ការប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ឆ្នាំ២០២៤ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នឹងមានបេក្ខជនចូលរួមប្រកួតជាង១៥០រូប មកពីប្រទេសចំនួន១៥។ រាជធានីភ្នំពេញដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាទីតាំងប្រកួតតែមួយគត់ដើម្បីស្វែងរកម្ចាស់ជ័យលាភីនៃព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ។

សូមរម្លឹកថា សន្និសីទសារព័ត៌មានដើម្បីត្រៀមរៀបចំការប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ក៏មានវត្ដមានរបស់ប្រធានសមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក គឺលោក Ricky Reyes ចូលរួមផងដែរ។ ព្រឹត្ដិកាណ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានការប្រកួតតាមវគ្គ និងជំនាញនីមួយៗ រហូតរកឃើញម្ចាស់ជ័យលាភីពិតប្រាកដឡើងទទួលពានរង្វាន់ភ្លាមៗតែម្ដង៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://news.sabay.com.kh