វីដេអូជំនួយបច្ចេកទេសលើវិស័យកីឡាបាល់ទះ (VIDEO CHALLENGE)

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទៈ “វីដេអូជំនួយបច្ចេកទេសលើវិស័យកីឡាបាល់ទះ (VIDEO CHALLENGE)”
អត្ថបទដកស្រង់ដោយ : សែម ពេជ្រ
#MJQE#AmericanInterconSchool

គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះពិភពលោកបានចាប់ដៃគូជាមួយ Bolt6 ដើម្បីជាជំនួយបច្ចេកទេសលើវិស័យកីឡាបាល់ទះដល់អាជ្ញាកណ្តាល និងក្រុមនៅពេលដែលកំពុងប្រកួតឱ្យមានភាពសុក្រឹត និងច្បាស់លាស់។ វីដេអូជំនួយបច្ចេកទេសនេះ ត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍សហព័ន្ធបាល់ទះអន្តរជាតិ (FIVB) ក្នុងឆ្នាំ២០១៣ និងបានណែនាំដល់ការប្រកួតកីឡាអូឡាំពិកសម្រាប់បាល់ទះ និងបាល់ទះឆ្នេរខ្សាច់នៅទីក្រុង Rio ឆ្នាំ២០១៦។ វាត្រូវបានអនុញ្ញាតឱ្យក្រុមប្រកួតប្រជែងមានការតវ៉ាពីអាជ្ញាកណ្តាល ដោយមានការស្នើសុំមើលវីដេអូជំនួយបច្ចេកទេសបានចំនួនពីរដងក្នុងមួយសិត។

Bolt6 បានផ្តល់នូវដំណោះស្រាយវីដេអូដែលមានប្រសិទ្ធភាពខ្ពស់ ហើយវាត្រូវបានគេសង្ឃឹមថាភាពជាដៃគូនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពវីដេអូ ដើម្បីជួយអាជ្ញាកណ្តាលក្នុងការសម្រេចចិត្តក្នុងពេលជាក់ស្តែង និងបង្កើនភាពត្រឹមត្រូវនៃការសម្រេចចិត្ត។ វាត្រូវបានគេប្រើនៅក្នុងការប្រកួតបាល់ទះ Nations League ដែលកំពុងបន្ត ហើយត្រូវបានគេរំពឹងថានឹងត្រូវបានពង្រីកទៅគ្រប់ព្រឹត្តិការណ៍បាល់ទះសំខាន់ៗក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

Finn Taylor នាយកប្រតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះពិភពលោក ដែលជាដៃគូពាណិជ្ជកម្មរបស់ FIVB បានសាទរពីសក្តានុពលនៃភាពជាដៃគូនេះ។ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះពិភពលោកមានក្តីរំភើបក្នុងការចូលរួមជាមួយនឹង Bolt6 ដែលជាក្រុមហ៊ុនប្តេជ្ញាចិត្តដើម្បីឧត្តមភាពបច្ចេកវិទ្យា និងការបង្កើតថ្មីលើវិស័យកីឡាបាល់ទះ។ នាយកប្រតិបត្តិ Bolt6 លោក Steve Carter បានប្តេជ្ញាថាបច្ចេកវិទ្យារបស់ក្រុមហ៊ុនរបស់គាត់នឹងបម្រើដល់ការកែលម្អកីឡាបាល់ទះ។ គាត់បាននិយាយថា Bolt6 គឺឆ្ពោះទៅរកការណែនាំការរំខាន និងបង្កើតបទពិសោធថ្មីៗគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ ខណៈពេលដែលបន្ថែមតម្លៃដល់អ្នករៀបចំការប្រកួត គាត់បាននិយាយថា "យើងមានសេចក្តីរំភើបរីករាយក្នុងការទទួលខុសត្រូវក្នុងការផ្តល់នូវចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះពិភពលោក សម្រាប់កីឡារបស់ពួកគេ ហើយយើងរំពឹងថានឹងមានការច្នៃប្រឌិតរួមគ្នាជាមួយពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ"។