សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គ្រោងបើកសម្ពោធ អគារសិក្សាថ្មីបន្ថែម សាខាចោមចៅ

                   

យោងតាមកំណើនសិស្ស ដែលចេះតែមានការកើនឡើងជាលំដាប់ ទើបសាលារៀន អន្តរទ្វីប អាមេរិកាំង គ្រោងនឹងបើកសម្ពោធ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីបន្ថែម សាខាចោមចៅ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

គួរជម្រាបជូនថា សមិទ្ធផលអគារសិក្សាថ្មី សាខាចោមចៅនេះ គឺជាការបង្ហាញអំពីសក្តានុពលដ៏ខ្លាំងក្លា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង​ AIS  ដែលតែងតែបោះជំហានទៅមុខជានិច្ច ក្នុងគោលដៅពង្រីកខ្លួនដោយឥតឈប់ឈរ ក្នុងវិស័យសិក្សាអប់រំ។

ចំពោះការប្រារព្ធកម្មវិធីនោះ នឹងមានការចូលរួមជាអធិបតីភាពដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច​ ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងលោកជំទាវ​ អ៊ឹង​ លីហុង ព្រមទាំងគណៈគ្រប់គ្រងសាលា ចាងហ្វាង លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត។

សម្រាប់អគារសិក្សាថ្មីនេះ គឺអាចដាក់សិស្សបានរហូតដល់ទៅ ១២០០នាក់ ហើយនៅក្នុងអគារសិក្សាទាំងមូល
រួមមានៈ

  • ការិយាល័យកិច្ចការសិស្ស
  • បន្ទប់ប្រឹក្សាយោបល់
  • កន្លែងលក់សម្ភារៈ
  • អាហារដ្ឋាន
  • មជ្ឈមណ្ឌលសុខភាព
  • បន្ទប់កុំព្យូរទ័រ
  • បណ្ណាល័យ
  • បន្ទប់ពិសោធន៍
  • បន្ទប់គេហកិច្ច

គួររំលឹកថា​ ឧបករណ៍ដែលបំពាក់នៅក្នុងបន្ទប់សិក្សានីមួយៗ និងបន្ទប់ផ្សេងៗទៀត សុទ្ធតែទំនើបៗ និងគ្រប់គ្រាន់ សម្រាប់ការសិក្សាស្រាវជ្រាវ និងធ្វើការពិសោធន៍ជាក់ស្តែង។

យ៉ាងណាក៏ដោយ សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់ជូននូវថ្នាក់សិក្សាចំណេះដឹងទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានទាំងថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២។ ហើយសាលារៀន​ ក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ដែលអាចឲ្យសិស្សានុសិស្ស ជ្រើសរើសដ៏ល្អ ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់។