បទបង្ហាញអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៨៤ ទៅកាន់សួនសត្វភ្នំពេញសាហ្វារី

    

នៅថ្ងៃទី30 ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញអំពីដំណើរទស្សនកិច្ចសិក្សាលើកទី១៨៤ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ សម្រាប់សិស្សថ្នាក់ទី៥ ទៅកាន់សួនសត្វភ្នំពេញសាហ្វារី។ ការធ្វើបទបង្ហាញនេះដើម្បីឱ្យសិស្សានុសិស្សទទួលបានព័ត៌មាន កម្មវិធីលម្អិតអំពីទស្សនកិច្ចសិក្សា និងតំបន់មួយចំនួនដែលត្រូវធ្វើទស្សនកិច្ចសិក្សានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះហើយ។ ដំណើរ ទស្សនកិច្ចនេះធ្វើ ឡើង ក្នុង បំណង រឹត ចំណង មិត្ត ភាព សាមគ្គី ភាព កម្សាន្ត និងដើម្បី ឱ្យ សិស្ស នុសិស្ស របស់សាលា រៀន អន្តរទ្វីប អាមេរិកាំង បាន ទស្សនា សួនសត្វដ៏ល្បីដែលមានប្រភេទសត្វព្រៃ និងសត្វស្រុកជាច្រើន និងមានការសម្ដែងជាច្រើនផងដែរនៅទីនោះ។