នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សិស្សថ្នាក់ទី៩ ធ្វើពិសោធលើមុខវិជ្ជាជីវវិទ្យា ដែលមានប្រធានបទសី្តពីការពិនិត្យរូបផ្គុំស្លឹករុក្ខជាតិ ដោយដឹកនាំដោយ លោកគ្រូ លី សីរដ្ឋា នៃសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាសែនសុខ។ ការពិសោធនេះអាចដំណើរការទៅបាន គឺត្រូវមានសម្ភារៈមួយចំនួនដូចជា ទឹកត្រាំ ស្លឹក និង មីក្រូទស្សន៍។ ក្រោយការពិសោធអាចឱ្យសិស្ស ចេះសង្កេតរូបរាងក្លរ៉ូប្លាស (ក្លរ៉ូភីល)។ បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំយ៉ាងលម្អិតរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សឳ្យអនុវត្តន៍ផ្ទាល់។សិស្សានុសិស្ស បានសហការក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ និងអ្នកគ្រូជំនួយបន្ទប់ពិសោធ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។