កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះគណៈប្រតិភូអធិការកិច្ចនៃការិយាល័យអប់រំយុវជន និងកីឡា ដែលដឹកនាំដោយ លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា បានធ្វើការវាយតម្លៃ សាលារៀន អន្តរទ្វីប អាមេរិកំាង សាខាសែនសុខ។ ជាលទ្ធផលគណៈប្រតិភូអធិការកិច្ចបានកោតសរសើរចំពោះគណះគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារគ្រប់គ្រងសិស្ស ការងាររដ្ឋបាលសាលា ការងារបង្រៀននិង ការងារបរិស្ថាន បណ្ណាល័យ មណ្ឌលមណ្ឌលធនធាន កីឡាសិល្បះ និងចំណីអាហារបានល្អ សក្តិសមជា មជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលតាមស្តង់ដារ និងជាសាលារៀនគំរូ។ សរុបជាលទ្ធផលសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាសែនសុខធ្វើបានល្អស្ទើរ១០០ភាគរយ ប៉ុន្តែមានចំណុចចន្លោះប្រហោងតិចតូចបំផុតក្នុងការអភិវឌ្ឍបន្ថែម។