ការប្រឡងពាក់កណ្តាលឆមាសលើកទី២ មុខវិជ្ជាជំនាញថ្ងៃសៅរ៍ និងកីឡា

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះសិស្សានុសិស្សថ្នាក់ជំនាញថ្ងៃសៅរ៍ និងជំនាញកីឡា សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានចូលប្រឡងពាក់កណ្ដាលឆមាសលើកទី១​ ឆ្នាំសិក្សា២០២៣–២០២៤ នៅតាមបន្ទប់សិក្សារៀងៗខ្លួនដោយភាពហ្មត់ចត់ តឹងរ៉ឹង និងសុក្រឹតបំផុត។ តាមបន្ទប់ប្រឡងនីមួយៗព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ គណៈកម្មការអនុរក្សបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នា។

ការប្រឡងពាក់កណ្តាលឆមាសលើកទី២ មុខវិជ្ជាជំនាញថ្ងៃសៅរ៍ និងកីឡា