ការដឹកនាំសិស្សចូលបណ្ណាល័យតាមកាលវិភាគ

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានធ្វើកម្មវិធីដឹកនាំសិស្សចូលបណ្ណាល័យតាមកាលវិភាគ ជូនដល់សិស្សានុសិស្សថ្នាក់ទី៣ «»  នៅក្នុងបណ្ណាល័យ ម៉េងលី  ជេ. គួច សាខាសែនសុខ។ ក្នុងកម្មវិធីនេះលោកគ្រូ ស៊ីម បត្រធារិទ្ធ ជាអនុបណ្ណារក្សបានបង្ហាញសិស្សានុសិស្ស​ ដោយលើកយកសៀវភៅរឿងមកនិទាន ប្រាប់ដល់សិស្ស​​ ក្នុងនោះផងដែរលោកគ្រូបានឱ្យសិស្សឡើងមក បកស្រាយបន្ទាប់ពីគាត់បាននិទានរួច។​ ក្នុងគោលបំណងឱ្យសិស្សានុសិស្ស បញ្ចេញនូវគំនិត ការចងចាំពីសាច់រឿងដែលបានស្តាប់។​ សិស្សានុសិស្សបានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងបានចូលរួមសហការប្រកបដោយភាពសប្បាយរីករាយ​ និស្នាមញញឹម។​