ចែកបណ្ណសរសើរជូនដល់សិស្សដែលពូកែអានសៀវភៅ

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានចែកបណ្ណសរសើរជូនដល់សិស្សដែលចូលចិត្តចំណាយពេលអាន និងខ្ចីសៀវភៅពីបណ្ណាល័យបានច្រើនជាងគេ។ គោលបំណងនៃការចែកបណ្ណសរសើរនេះគឺដើម្បីអបអរសាទរនិងលើកទឹកចិត្តដល់សិក្សានុសិស្សដែលខិតខំរហូតទទួលបានបណ្ណសរសើរ និងជាគំរូល្អដល់សិស្សនុសិស្សដទៃទៀត។