មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បើកការដ្ឋានជួសជុលពង្រីក អគារសិក្សាទី៣ នៅសាខាជ្រោយចង្វារ ដោយសារតែមានកំណើនសិស្សានុសិស្សយ៉ាងច្រើនលើការអប់រំប្រកបដោយគុណភាពបន្ទាប់ពីបានបើកដំណើរការកាលពីឆ្នាំ2019។ Aii និង AIS គឺជាផ្នែកមួយនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលមានសិស្សានុសិស្សប្រហែល 25,000 នាក់នៅទូទាំងសាខារបស់ខ្លួនទូទាំងប្រទេសកម្ពុជា។ ការពង្រីកខ្លួននេះបង្ហាញពីការបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ Aii និង AIS ក្នុងការផ្តល់សមត្ថភាពដល់អនាគតអ្នកដឹកនាំរបស់កម្ពុជា តាមរយៈការផ្តល់ការអប់រំភាសាប្រកបដោយគុណភាព។
អគារសិក្សាថ្មីនេះនឹងមានបំពាក់បរិក្ខារទំនើបៗនៅខាងក្នុងថ្នាក់រៀន និងសាលពហុបំណងដ៏ធំទូលាយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ Aii និង AIS សម្រាប់ការផ្តល់បរិយាកាសអប់រំដល់សិស្សានុសិស្ស។ ក្នុងនោះ ក៏មាន MJQE Plaza ដែលនឹងក្លាយជាផ្សារទំនើបដំបូងបង្អស់របស់ Aii និង AIS ដែលបានរចនាឡើងសម្រាប់សិស្សានុសិស្ស។ ការពង្រីកសាខាជ្រោយចង្វារ គ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ2024 ដើម្បីទទួលស្វាគមន៍សិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មីទី84 តទៅ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន បានគូសបញ្ជាក់ពីការពង្រីកសាខាជ្រោយចង្វារនេះ ដែលជាការឆ្លើយតបទៅនឹងការជឿទុកចិត្តដ៏ធំធេងពីអ្នកអាណាព្យាបាល និងសិស្សានុសិស្ស និងតម្រូវការក្នុងតំបន់ថា៖ «ពីមុន យើងត្រូវកំណត់ចំនួនសិស្សានុសិស្សដែលមកចុះឈ្មោះចូលរៀន ដោយសារថ្នាក់រៀនយើងមានកំណត់។ ជាមួយនឹងការពង្រីកសាខានេះ យើងអាចស្វាគមន៍សិស្សឱ្យកាន់តែច្រើន ហើយយើងនៅតែអាចធានាគុណភាពអប់រំរបស់យើងនៅតែជាអាទិភាពដដែល»។
លោក ឡាយ សុភា ប្រធាននៃ Aii បានបន្ថែមថា៖ «ការពង្រីកសាខានេះមិនមែនត្រឹមតែពង្រីកទំហំនោះទេ ប៉ុន្តែវាក៏ជាការបង្កើនបទពិសោធសិក្សា និងបំពេញតម្រូវការដែលកំពុងវិវត្តនៃសហគមន៍អ្នកសិក្សារបស់យើង។ ពួកយើងក៏គ្រោងនឹងបន្ថែមកម្មវិធីភាសារបស់យើងដូចជា កម្មវិធីចំណេះទូទៅខ្មែរ ភាសាបារាំង និងភាសាផ្សេងៗទៀតក្នុងពេលឆាប់ៗនេះ»។ Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីយ៉ាងសម្បូរបែប។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii និង AIS ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំ។ Aii និង AIS ដែលជាផ្នែកមួយនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គឺជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមានសាខាចំនួន20 ហើយកំពុងរៀបចំដំណើរការសាខាបន្តបន្ទាប់ទៀត៕