នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងលោកគ្រូ អ្នកគ្រូ សាខាសែនសុខ បានដឹកនាំសិស្សថ្នាក់ទី១ រៀបចំកម្មវិធីបោះតែនតិ៍។ ក្នុងកម្មវិធីនេះផងដែរ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបនៃការដំឡើងតែនតិ៍ដល់សិស្សានុសិស្ស។ គោលបំណងនៃកម្មវិធីមួយនេះគឺ ប្រាប់ពីអត្ថប្រយោជន៍នៃការបោះតែនតិ៍ បង្កើតសាមគ្គីភាពរវាងសិស្សានុសិស្ស និងភាពស្និតស្នាល ថែមទាំង សិស្សានុសិស្សបានបង្កើតទំលាប់អានសៀវភៅពេលចេញទៅក្រៅ។