ការធ្វើថ្នាក់និទស្សន៍រូបវិទ្យាថ្នាក់ទី១២

កាលពីថ្ងៃទី០៤ ខែមេសា កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សែនសុខ បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជារូបវិទ្យា ថ្នាក់ទី ១២ “ក” អាំងឌុចស្យុងអេឡិចត្រូម៉ាញេទិចបង្រៀនដោយអ្នកគ្រូ ផេង រចនា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និង   បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និង ពង្រឹង គុណភាព បង្រៀនឱ្យ កាន់តែមានគុណភាព​​ ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។