សិក្ខាសាលាស្តីអំពី “មហារីកមាត់ស្បូន”

​​​​​​​​​         

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានសហការជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំសិក្ខាសាលាស្តីអំពី “មហារីកមាត់ស្បូន” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៧រហូតដល់សិស្សានុសិស្សថ្នាក់ទី១២។ លោកវេជ្ជបណ្ឌិត វ៉េង សុធា ឯកទេសខាងមហារីកមាត់ស្បូនបានមានប្រសាសន៍ លើកឡើងថាសុខភាពមាត់ស្បូនរបស់ស្ត្រីគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា។ ដូចនេះប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវចេះតាមដានសុខភាព ជាពិសេសលើមហារីកមាត់ស្បូនឱ្យបានជាប្រចាំរៀងរាល់ឆ្នាំ និងធ្វើការត្រួតពិនិត្យក្រែងមានបញ្ហាផ្សេងៗ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យមាត់ស្បូនរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ហើយត្រូវចំណាយប្រាក់ច្រើន ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។