កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៣ អ្នកគ្រូ ចន ផល្លីកា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ដើម្បីធ្វើកម្មវិធីបំណិនជីវិត បង្អែមផ្លែឈើ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើបង្អែមចេកខ្ទិះនេះដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅផ្ទះវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ ថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។