ថ្នាក់និទស្សន៍មុខវិជ្ជាសិក្សាសង្គម

 

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធីថ្នាក់និទស្សន៍មុខវិជ្ជាសិក្សាសង្គម ថ្នាក់ក្រោមមត្តេយ្យសិក្សា ដឹកនាំបង្រៀនដោយអ្នកគ្រូ គួច ចាន់លីហួរ។ ការធ្វើថ្នាក់និទស្សន៍នេះគឺក្នុងគោលបំណងចែករំលែកចំណេះដឹងស្ដីពីវិធីសាស្ត្រកក្នុងការបង្រៀនជូនដល់លោកគ្រូ អ្នកគ្រូ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យបានល្អប្រសើរដែលជាតម្រូវការខ្លាំងបំផុតក្នុងការផ្ទេរចំណេះដឹង។ តាមរយៈការបង្រៀនថ្នាក់និទស្សន៍នេះក៏ជាការចែករំលែកការងារអប់រំទៅដល់លោកគ្រូ អ្នកគ្រូ ក្នុងការយកទៅបន្តចែកជូនដល់សិស្សានុសិស្ស ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ជាចំណែកមួយជំរុញឱ្យការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។