ដំណើរកម្សាន្តប្រចាំឆ្នាំ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក សាខាសែនសុខ និងចោមចៅ

កាលពីថ្ងៃទី២៨​ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា​រៀន អន្តរទ្វីប អាមេរិកាំង​ សាខាសែនសុខ និងសាខាចោមចៅ បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក រួមទាំង​គ្រួសាររបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួនប្រមាណ​២00នាក់ ​ទៅកាន់ខេត្តកំពត និងខេត្តកែប។ក្នុងដំណើរកម្សាន្តប្រចាំឆ្នាំនេះ ដែលមានរយៈពេល០១យប់ ០២ថ្ងៃនេះ លោកគ្រូ អ្នកគ្រូ និង​បុគ្គលិកបានទស្សនាសម្រស់ទឹកដីខេត្តកំពត និងកែប នាពេលព្រឹក ទស្សនារមណីដ្ឋានភ្នំបូកគោ និងសម្រាកទទួលអាហារថ្ងៃត្រង់នៅទឹកឈូ។ នៅពេលល្ងាចញ៉ាំអាហារនៅភោជនីយដ្ឋានសមុទ្រកោងកាង មានដូចជា អាំងសាច់ បង្គារ មឹក ដំឡូង ពោត និងរាំលេងកម្សន្តយ៉ាងសប្បាយរីករាយនាពេលរាត្រី។​ ថ្ងៃទីពីចេញដំណើរទៅទស្សនា និងថតរូបកម្សាន្តនៅឧទ្យានដងព្រែក សេះសមុទ្រ និងបង្ហួសទៅខេត្តកែប ទស្សនាទេសភាពតាមដងផ្លូវ ជម្រាលភ្នំដ៏ស្រល់ត្រកាល កាហ្វេភ្នំ លេងទឹកសមុទ្រកម្សាន្ត និងទទួលអាហារសមុទ្រ។ ពេលរសៀលបន្តិច ដំណើរកម្សាន្តបន្តឆ្ពោះទៅភ្នំកំពង់ត្រាច ទស្សនា​ និងថតរូបអនុស្សាវរីយ៍ ។បន្ទាប់មកទៀត លោកគ្រូ អ្នកគ្រូ បុគ្គលិក និងគណ:គ្រប់គ្រង ត្រឡប់មកដល់រាជធានីភ្នំពេញវិញ​ប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយក្រៃលែង។