ដំណើរទស្សនកិច្ចសិក្សាលើកទី៩៥ ទៅកាន់កសិ.ទេសចរណ៍ ម៉ុងរិទ្ធិសែនជ័យ

     

កាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី៩៥ ទៅកាន់កសិ.ទេសចរណ៍ ម៉ុងរិទ្ធិសែនជ័យ សម្រាប់សិស្សានុសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។​ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ជានេះទៅទៀត ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់​ពីចំការដំណាំនៅតំបន់​ភ្នំ ការដាំដុះ និងការចិញ្ចឹមសត្វ។