នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងលោកគ្រូ អ្នកគ្រូ សាខាសែនសុខ បានដឹកនាំសិស្សក្រោមមត្តេយ្យ និងមត្តេយ្យរៀបចំកម្មវិធីបោះតែនតិ៍។ ក្នុងកម្មវិធីនេះផងដែរ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបនៃការដំឡើងតែនតិ៍ដល់សិស្សានុសិស្ស ឱ្យចេះដំឡើងតែនតិ៍ដោយខ្លួនឯងទៅថ្ងៃអនាគត។ គោលបំណងនៃកម្មវិធីមួយនេះគឺ៖
១.ប្រាប់ពីអត្ថប្រយោជន៍នៃការបោះតែនតិ៍
២. បង្កើតសាមគ្គីភាពរវាងសិស្សានុសិស្ស និងភាពស្និតស្នាល
៣. សិស្សានុសិស្សបានបង្កើតទំលាប់អានសៀវភៅពេលចេញទៅក្រៅ។