នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ សិស្សថ្នាក់ទី៧ ធ្វើពិសោធលើមុខវិជ្ជារូបវិទ្យា ដែលមានប្រធានបទសី្តពីអង្គធាតុចម្លងអគ្គិសនី អ៊ីសូឡង់ រង្វាស់ចរន្តអគ្គិសនី និងទិសដៅ ដោយដឹកនាំដោយ លោកគ្រូ ឆុន សំអុន នៃសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាសែនសុខ។ គោលបំណងដើម្បីបង្ហាញពីអង្គធាតុចម្លងអគ្គិសនី និងអ៊ីសូឡង់អគ្គិសនី ដែលជាអង្គធាតុធ្វើឱ្យបន្ទុកអគ្គសនីឆ្លងកាត់វាបាន និងឆ្លងកាត់វាមិនបាន។ បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំយ៉ាងលម្អិតរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សឳ្យអនុវត្តន៍ផ្ទាល់។ បន្ទាប់មក សិស្សានុសិស្ស បានសហការក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែងតាមរយៈ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។