ហេតុអ្វីយន្តហោះអាចហោះបាន?

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទៈ “ហេតុអ្វីយន្តហោះអាចហោះបាន?”
អត្ថបទដកស្រង់ដោយ : ហ៊ិន គឹមហៀក
#MJQE#AmericanInterconSchool

យន្តហោះអាចហោះបានដោយសារមានធាតុផ្សំជាច្រើនដូចជា ម៉ាស៊ីន ស្លាប តួយន្តហោះ ខ្យល់ តួប៊ីន...ជាដើម ។ តែខ្ញុំសូមលើកយកតែគ្រឿងសំខាន់ៗមួយចំនួនដែលធ្វើឱ្យយន្តហោះ ហោះឡើងទៅលើបានមានដូចខាងក្រោម៖

ម៉ាស៊ីនជាផ្នែកមួយយ៉ាងសំខាន់បំផុតនៃយន្តហោះ តែធាតុដែលធ្វើឱ្យយន្តហោះ អាចហោះឡើងឡើងលើបាន ឬចុះក្រោមបាន ឬផ្លាស់ទីលើអាកាសបានគេហៅថា Airfoil។ ក្រៅពីនេះនៅមាន Thrust Force ឬកម្លាំងរុញដែលផលិតដោយម៉ាស៊ីនយន្តហោះដែលធ្វើឱ្យយន្តហោះហោះទៅមុនបានដើម្បី     ផលិតកម្លាំងរុញនេះ ចំណែកម៉ាស៊ីនដែលហៅថា Turbofan Engine ត្រូវបានគេបំពាក់លើយន្តហោះទំនើបនាពេលបច្ចុប្បន្ននេះ កម្លាំងជុំវិញចេញពីម៉ាស៊ីនទំនើបនេះហើយ ដែលនាំឱ្យយន្តហោះហោះទៅមុនបាន ហើយខ្យល់ត្រូវចូលតាមកង្ហារខាងមុខនៃម៉ាស៊ីននេះ ឆ្លងកាត់តាមដំណាក់កាលសំខា់ៗជាច្រើនដូចជា ម៉ាស៊ីនបង្ហាប់ បន្ទប់ចំហេះ និងតួប៊ីន។ ដូចនេះហើយបានជា Turbofan បង្កើតកម្លាំងរុញខ្លាំង ធ្វើឱ្យយន្តហោះផ្លាស់ទីទៅមុខបានយ៉ាងលឿន។ នៅពេលដែលយន្តហោះផ្លាស់ទៅមុខដោយកម្លាំងម៉ាស៊ីនខ្យល់ដែលហូរប៉ះមកលើស្លាបយន្តហោះនឹងបង្កើតឱ្យមានកម្លាំងលើកយន្តហោះឡើងទៅលើ  បាន។ នៅក្នុងស្លាបយន្តហោះទៀតសោធមានធាតុសំខាន់ៗមួយចំនួនដើម្បីជួយយន្តឱ្យហោះបានរួមមាន Flap Slat និង Aileron ដែលជំរុញឱ្យយន្តហោះហោះបាន ដោយគេត្រូវបញ្ជា Flap និង Slat ឱ្យចុះក្រោម។ នៅពេលផ្ទៃស្លាបយន្តហោះកាន់តែកោងនឹងមានខ្យល់កាន់តែច្រើន ត្រូវបានរុញចុះក្រោម ដែលជួយបង្កើតកម្លាំងលើកយន្តហោះកាន់តែខ្លាំងឡើង ហើយនៅពេលល្បឿនយន្តហោះកាន់តែលឿន នោះកម្លាំងលើកឡើងក៏កាន់តែខ្លាំងដែរ។ នៅពេលដែលកម្លាំងលើកឡើងបានមកពីស្លាបយន្តហោះខ្លាំងជាង ឬធំជាងកម្លាំងទំនាញផែនដីដែលទាញយន្តហោះចុះក្រោម ពេលនោះហើយដែលធ្វើឱ្យយន្តហោះឡើងបានដោយងាយនៅលើអាកាសតែម្តង។ បន្ទាប់មកពេលនោះអ្នកបើកយន្តហោះត្រូវបញ្ជា Flap និង Slat ឱ្យមកត្រង់ធម្មតាវិញ។ នៅពេលយន្តហោះបានហោះនៅលើអាកាសជាធម្មតាដោយសុវត្ថិភាពហើយ កម្លាំងផ្សេងៗដូចជា កម្លាំងលើក កម្លាំងទំនាញ កម្លាំងរុញ និងកម្លាំងទាញ បានធ្វើឱ្យមានតុល្យភាពរវាងគ្នាទៅវិញទៅមកបានយ៉ាងល្អ ជាពេលដែលយន្តហោះអាចរក្សាលំនឹងនៃការហោះហើរបានថេរ។

ករណីអ្នកបើកយន្តហោះចង់ធ្វើការបត់ស្តាំង ឬបត់ឆ្វេង គេត្រូវប្រើឧបករណ៍ភ្ជាប់ស្លាបបីផ្សេងគ្នាមានដូចជា Aileron Elevator និង Rudders អ្នកបើកបរអាចប្រើមួយណាក៏បាន ឬទាំងបីក៏បានក្នុងការបញ្ជាយន្តឡើងលើ ចុះក្រោម បត់ស្តាំ ឬបត់ឆ្វេង តាមកាលៈទេសៈដែលតម្រូវ។ បើចង់បញ្ជាឱ្យយន្តហោះចុះក្រោម គេត្រូវបញ្ជា Elevator ឱ្យទម្លាក់ចុះក្រោម នោះយន្តនឹងចុះក្រោម បើចង់ឱ្យយន្តហោះហោះឡើងទៅលើ គេត្រូវបញ្ជា Elevator ឱ្យទៅលើ នោះយន្តហោះនឹងហោះឡើងលើ។ បើអ្នកបើកយន្តហោះ ចង់ឱ្យយន្តហោះបត់ស្តាំ ឬបត់ឆ្វេង គេត្រូវបញ្ជា Rudders ឱ្យផ្លាស់ទីតាមលំហូរខ្យល់ ដែលធ្វើឱ្យយន្តហោះផ្លាស់ទីតាមអ្វីដែលគេចង់បាន ដើម្បីឱ្យយន្តហោះបត់បានដោយរលូនគេត្រូវលើក Aileron ជាជំនួយបន្ថែម មួយលើឡើងទៅលើ និងមួយទៀតដាក់ចុះក្រោម ដើម្បីឱ្យការបត់មានភាពរលូន និងរក្សាលំនឹងលើអាកាស។