បទបង្ហាញក្រោមប្រធានបទ "ល្បែងសិក្សាដ៏មានប្រសិទ្ទិភាពក្នុងការបង្រៀននៅសតវត្សរ៍ទី២១" សាខាសែនសុខ

                       

នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីបអាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍បង្រៀនស្ដីពី "ល្បែងសិក្សាដ៏មានប្រសិទ្ទិភាពក្នុងការបង្រៀននៅសតវត្សរ៍ទី២១" ដែលធ្វើបទបង្ហាញដោយអ្នកគ្រូ យី លីយ៉ាន មុខវិជ្ជាភាសាអង់គ្លេស។ កម្មវិធីចែករំលែកនេះគឺក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីវិធីសាស្ត្របង្រៀនប្រើប្រាស់ល្បែងសិក្សាល្អៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្ស បង្កើតបរិយាកាសសប្បាយរីករាយ និងធ្វើឱ្យសិស្សងាយឆាប់យល់មេរៀន។ តាមរយៈការចែករំលែកនេះក៏ជាបទពិសោធសម្រាប់លោកគ្រូ អ្នកគ្រូអាចពង្រឹងបន្ថែមទៅលើកង្វះខាតមួយចំនួនក្នុងការបំពេញបន្ថែមទៅលើកិច្ចការប្រចាំថ្ងៃ ការស្រាវជ្រាវ និងការងារអប់រំទៅដល់លោកគ្រូ អ្នកគ្រូ ក្នុងការយកទៅបន្តចែកជូនដល់សិស្សានុសិស្សដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ជាចំណែកជំរុញឱ្យការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។