នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធីទិវាកីឡាលើកទី៣ សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១។ ការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងឱ្យប្អូនៗបានហាត់ប្រាណ រួមទាំងបានលេងកីឡាផងដែរ។ មួយវិញទៀត ដើម្បីលើកកម្ពស់នូវសុខុមាលភាព ទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព ភាពសប្បាយរីករាយ និងកាត់បន្ថយភាពតានតឹង។ កីឡាបានធ្វើឱ្យប្អូនៗ សិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយ ព្រមទាំងជាពេលវាលាដែលពួកគាត់បានបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។