ប្រធានបទស្តីពី៖ រកអត្តសញ្ញាណ CO2 និង O2

កាលពីថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ​កន្លងទៅនេះ លោកគ្រូ នូ ស្រីស្រស់​ បានដឹកនាំសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើពិសោធន៍ក្រោមប្រធានបទ៖ “រកអត្តសញ្ញាណ CO2 និង O2” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះសិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។

ប្រធានបទស្តីពី៖ រកអត្តសញ្ញាណ CO2 និង O2