គ្រូបឋមសិក្សា
ការសិក្សាថ្នាក់បឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
ការសិក្សានៅថ្នាក់បឋមសិក្សា ប្អូនៗសិស្សានុសិស្សទទួលបានការសិក្សាលើមុខវិជ្ជា ភាសាខ្មែរ សិក្សាសង្គម គណិតវិទ្យា វិទ្យាសាស្រ្តអនុវត្ត សកម្មភាពពិសោធន៍ បណ្ណាល័យ កុំព្យូទ័រ ច្បាប់ចរាចរណ៍ និងភាសាអង់គ្លេស។ ក្រៅពីនេះ សាលាបានបន្ថែមជូនប្អូនៗនូវកម្មវិធីជាច្រើនប្រភេទដូចជា សិល្ប: គំនូរ ភេ្លង របាំ កីឡា និងជំនាញបំណិនគេហកិច្ច។
សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលប្អូនៗសិស្សានុសិស្សឱ្យស្របនឹងការលូតលាស់យ៉ាងឆាប់រហ័សរបស់ពួកគាត់ ជាមួយលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម៖
- មានកម្មវិធីសិក្សាច្បាស់លាស់គ្រប់កម្រិតសិក្សាបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។
- ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។
- លោកគ្រូ អ្នកគ្រូមានវិធីសាស្រ្តបង្រៀនល្អ បទពិសោធន៍ និងមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
- បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានផាសុកភាពជាមួយនឹងទីធ្លាដ៏ធំទូលាយសម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព មានបរិយាកាសសប្បាយរីករាយក្នុងការសិក្សា។
- សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ សេវាប្រឹក្សា ពិនិត្យសុខភាព និងសេវាព្យាបាលជំងឺជាបឋម។
- មជ្ឈដ្ឋានសិក្សាដ៏ទំនើប និងសម្បូរបែបប្រកបដោយគុណភាពអប់រំ វិន័យ និងសេវាកម្ម។
- ជំរុញឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។