បំណិនជីវិត៖ បង្គាស្រុស

កាលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកម្មវិធីបំណិនជីវិត “បង្គាស្រុស”  សម្រាប់សិស្សានុសិស្សថ្នាក់ទី៣គ ដឹកនាំដោយអ្នកគ្រូ លី សុវណ្ណដា។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីធ្វើឱ្យសិស្សបង្កើនបញ្ញាស្មារតីបន្ថែម។ ម្យ៉ាងទៀតការធ្វើបំណិនជីវិតញ៉ាំងបរិយាកាសឱ្យមានភាពរីករាយ ក៏ដូចជាការសម្រាកបន្ធូរអារម្មណ៍របស់ សិស្សានុ សិស្សត្រូវសិក្សាបន្ថែមទៀត។ លើសពីនេះទៅទៀត សិស្សអាចសង្កេតពីរបៀបធ្វើតាមរយៈការបង្ហាញរបស់គ្រូហើយសិស្សានុសិស្សក៏អាចចូលរួមធ្វើជាមួយគ្រូ ដោយគ្រូជាអ្នកណែនាំ និងប្រាប់ពីរបៀបធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សអាចញ៉ាំជុំគ្នាដោយសេចក្ដីរីករាយ មានទំនាក់ទំនងល្អជាមួយគ្នា បង្ហាញពីសាមគ្គី ភាព និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។

បំណិនជីវិត៖ បង្គាស្រុស