បំណិនជីវិត

សាលារៀន អន្តរទ្វីប អាមេរិកាំង មានបន្ថែមមុខវិជ្ជាបំណិនជីវិតក្នុងកម្មសិក្សាគោលចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី១២ដើម្បីបណ្តុះសិស្សានុសិស្សឱ្យមានរបៀបរៀបរយ និងចេះជួយមាតាបិតាចម្អិនអាហារ ការបណ្តុះគ្រាប់ធុញ្ញជាតិ និងរបៀបធ្វើបង្អែមយ៉ាងសំបូរបែប។ លើសពីនេះទៀតជំរុញឱ្យសិស្សានុសិស្សចេះចែករំលែកជួយធ្វើកិច្ចការផ្ទះក្នុងការរស់នៅ និងទទួលបានជំនាញបន្ថែមលើការរៀនសូត្រ ក៏ដូចជាផ្សារភ្ជាប់ទ្រឹស្តីមេរៀនទៅនឹងការ អនុវត្តជាក់ស្តែង ហើយបង្កើនទំនាក់ទំនងក្នុងការធ្វើការងារក្រុម សាមគ្គីភាព និងភាតរភាព។