ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ
សារសម្រាប់ថ្នាក់វិទ្យាល័យ
ជម្រាបសួរ លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់។ សួស្តីប្អូនៗ សិស្សានុសិស្ស។ ខ្ញុំបាទឈ្មោះ សោម ចាន់ណា ជានាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។
ការសិក្សាអប់រំ គឺមានពេញមួយជីវិតរបស់មនុស្សគ្រប់គ្នា ដែលមិនអាចខ្វះបាន ជាពិសេសវាគឺជាទុនដ៏សំខាន់ដែលញ៉ាំងឱ្យដំណើរជីវិតមានភាពត្រចះត្រចង់ទៅថ្ងៃអនាគត។ សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញបេសកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ ស្របតាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា សាលាលើកកម្ពស់ និងលើកទឹកចិត្តសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត និងតាមឯកសារក៏ច្រើននៅក្នុងបណ្ណាល័យ សាលាមិនត្រឹមតែបណ្តុះបណ្តាលសិស្សានុសិស្សឱ្យ មានចំណេះដឹងពិតប្រាកដ ក្រមសីលធម៌ ថែមទាំងឱ្យប្អូនចេះចែករំលែក មានទំនួលខុសត្រូវក្នុងសង្គម និងមានសមត្ថភាពគ្រប់គ្រាន់នៅពេលដែលប្អូនចេញរៀននៅតាមសកលវិទ្យាល័យនានាមិនថាក្នុងប្រទេស ឬក្រៅប្រទេសទេ ហើយអនាគតនឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។
ជាចុងក្រោយសូមថ្លែងអំណរគុណមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗឱ្យមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សូមគោរពជូនពរ លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាល និងជូនពរប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
ការវិនិយោគលើចំណេះដឹងកូនលោក អ្នក នាំមកនូវផលប្រយោជន៍ដ៏ល្អបំផុត។