ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ
ជម្រាបសួរ លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងបងប្អូនសាធារណជនទាំងអស់ជាទីគោរពរាប់អាន។
សូមស្វាគមន៍មកកាន់ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ !
ក្នុងនាមខ្ញុំបាទជាចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ នៃសាលារៀន អន្តរទ្វីប
អាមេរិកាំង សាខាសែនសុខ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងសម្រាប់ការចូលរួមគាំទ្រ និងសហការពីសំណាក់លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដែលតែងតែពេញចិត្ត និងជឿជាក់លើគុណភាព វិន័យ និងសេវាកម្មប្រកបដោយបរិយាបន្ន ក្នុងនោះដែរ សាលារៀនរបស់យើងក៏បានពន្លឿននូវចក្ខុវិស័យដោយឈរលើចតុស្តម្ភអប់រំរួមមាន រៀនឱ្យមានចំណេះដឹង ចំណេះធ្វើ សីលធម៌ និងចេះរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ទន្ទឹមនឹងការជឿជាក់របស់លោក លោកស្រី ក្រុមការងារយើងក៏រឹតតែមានកម្លាំងចិត្តបន្តការព្យាយាម និងអភិវឌ្ឍ លើគ្រប់ផ្នែកនៃសាលារៀន។ សាលារៀន AIS ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ
យុវជន និងកីឡា ព្រមជាមួយនឹងកម្មវិធីសិក្សាដ៏សម្បូរបែប ស្របតាមកម្មវិធីរបស់ក្រសួងផងដែរ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិកនៃសាលារៀននេះក៏បានគិតគូរ ខ្វល់ខ្វាយពីសុខភាពរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ និងបានបង្កើតនូវមជ្ឈមណ្ឌលសុខភាព
ម៉េងលី ជេ. គួច សម្រាប់ពិនិត្យ និងព្យាបាលជូនដល់ប្អូនៗសិស្សានុសិស្ស និងបុគ្គលិកគ្រប់ផ្នែក។
ជាទីបញ្ចប់ ខ្ញុំបាទតំណាងឱ្យគណៈគ្រប់គ្រងសាលារៀនក៏សូមថ្លែងអំណរអរគុណដល់លោក លោកស្រីដែលតែងតែចូលរួមគាំទ្រ និងផ្តល់ទំនុកចិត្តមកលើសាលារៀនយើងកន្លងមក ហើយក៏សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីនឹងនៅតែបន្តការគាំទ្រ និងសហការបន្ថែមទៀត ។ ខ្ញុំបាទសូមគោរពជូនពរដល់លោក លោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាល ព្រមទាំងប្អូនៗសិស្សានុសិស្សជាទីស្រឡាញ់ទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សំណាងល្អ សុខភាពល្អ និងជោគជ័យក្នុងអាជីពរៀងៗខ្លួន ។
ការអប់រំគឺជាអាវុធដ៏មានប្រសិទ្ធិភាពបំផុតក្នងការកាត់បន្ថយភាពក្រីក្រ និងកែប្រែពិភពលោក។