កាលពីថ្ងៃ២០ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំបទបង្ហាញស្តីអំពី ការបម្រែបម្រួលវ័យរបស់ក្មេងប្រុស និងក្មេងស្រី ជូនដល់សិស្សានុសិស្សថ្នាក់ទី៥ ដល់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ បទបង្ហាញនេះបានរៀបចំជាពីរក្រុម៖ ក្រុមសិស្សប្រុស និងសិស្សស្រី។ បទបង្ហាញនេះត្រូវបានចំឡើងក្នុងគោលបំណងបញ្ជ្រាបដល់សិស្ស ដើម្បីយល់ដឹងពី៖
១.ការឈានទៅរកភាពពេញវ័យ
២. ការលូតលាស់ផ្នែករាងកាយ
៣. អនាម័យខ្លួនប្រាណ និងការរៀបចំខ្លួន
៤. ការលូតលាស់ផ្នែកចរិតលក្ខណៈ និងអារម្មណ៍
៥. ការគ្រប់គ្រងអារម្មណ៍
៦. គោលដៅជីវិត។