ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤  កន្លងទៅនេះ លោកគ្រូ សំ អង្គារិទ្ធ បានធ្វើការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៨ សម្រាប់លោកគ្រូ អ្នកគ្រូ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែន សុខ។ ការបង្រៀនថ្នាក់និទស្សន៍ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍បង្រៀនជូនលោកគ្រូ អ្នកគ្រូ ពង្រឹងបន្ថែមទៅលើវិធីសាស្ត្របង្រៀនឱ្យកាន់តែសសម្បូរបែប និងមានប្រសិទ្ធភាពខ្ពស់ក្នុងផ្ទេរចំណេះដឹងជូនសិស្សានុសិស្ស។​ការបង្រៀនប្រកបទៅដោយភាពសកម្មក្រោមការចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀន និងរៀនហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។​