ការរលាយចូលគ្នារវាងសារធាតុកូវ៉ាឡង់ និងសារធាតុអ៉ីយ៉ុង

កាលពីថ្ងៃពុធ ទី១ ខែគុម្ភៈ ឆ្នាំ២០២៤ ​​ កន្លងទៅនេះ លោកគ្រូ អ៊ុង អង្គារ៉ា បានដឹកនាំសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ពិសោធក្រោម ប្រធានបទ សង្កេត ការរលាយចូលគ្នារវាងសារធាតុកូវ៉ាឡង់ និងសារធាតុអ៊ីយ៉ុង លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើសមាសធាតុដែលរលាយក្នុងទឹកបាន(អំបិលនិងស្ករ)ឬម្យ៉ាងទៀតសមធាតុដែលមិនរលាយក្នុងទឹក(ប្រេង សាំង ខ្លាញ់)បូកជាមួយការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។