កម្មវិធីចុះកម្មសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

កាលពីថ្ងៃទី២0  ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប ​អាមេរិកាំង  បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ទាំងវេនព្រឹក និងវេនរសៀល​ចុះកម្មសិក្សា​នៅសារមន្ទីរ​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ពេលសិស្សានុសិស្សបានទៅដល់ទីនោះ លោកគ្រូ អ្នកគ្រូបានបែងចែកប្អូនៗជាក្រុមៗ ដើម្បីឱ្យប្អូនៗទាំងអស់ងាយសិក្សាស្វែងយល់ ហើយតាមក្រុមនីមួយៗមានលោកគ្រូ អ្នកគ្រូ និង​មាន​មគ្គុទ្ទេសក៍​ដែលបម្រើការនៅក្នុងនោះ ជាអ្នកពន្យល់ណែនាំទៅដល់ប្អូនៗយ៉ាងក្បោះ​ក្បាយ​អំពី​រឿងរ៉ាវដែលបានកើតឡើងនៅសម័យដ៏ខ្មៅងងឹង គ្មានច្បាប់ទម្លាប់ សម្លាប់មនុស្សគ្មានការ​អាណិត​អាសូរ។ លោកគ្រូ អ្នកគ្រូបានបែងចែកប្អូនៗ​សិស្សានុសិស្ស​ជាក្រុមៗដើម្បីឱ្យប្អូនៗ ទាំងអស់ងាយស្រួលក្នុងការស្វែងយល់ពីប្រវត្តិខ្លះ​ដែលពួកគាត់មិនធ្លាប់បានឆ្លងកាត់ ថាសម័យនោះមានការលំបាកយ៉ាងណាឈឺចាប់ប៉ុណ្ណា ហើយវាជារឿងរ៉ាវមួយគួរឱ្យសោកសង្រេងក្រៀមក្រំខ្លោចផ្សាដែលបានដក់ជាប់ នៅក្នុងអារម្មណ៍របស់ប្រជាជនខ្មែរមិនអាច​នឹងបំភ្លេច​បាន។ ក្រោយពេលបញ្ចប់ ការធ្វើទស្សនកិច្ចសិក្សានេះរួចមកប្អូនៗ សិស្សានុសិស្ស​កាន់តែយល់ច្បាស់មួយកម្រិតទៀតផ្សារភ្ជាប់លើការរស់នៅ និងលើមេរៀនដែលប្អូនៗ​កំពុងសិក្សាក្នុងថ្នាក់សព្វថ្ងៃ ហើយសិស្សានុសិស្សមានចិត្តនឹកសង្វេគដល់អាយុជីវិតអ្នករងទុក្ខទៅតាមទោសទណ្ឌបន្សល់ទុកនូវស្លាកស្នាមឃើញដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ មិត្តភក្តិបូកផ្សំជាមួយមគ្គុទេសក៍ដ៏ប៉ិនប្រសប់រៀបរាប់នូវព្រឹត្តិការណ៍ឥតមានខ្វះចន្លោះ ធ្វើឱ្យប្អូនៗទទួលបានជាចំណេះដឹងថ្មីៗបន្ថែមទៀត។

សូមចុចលើតំណភ្ជាប់សម្រាប់មើលសកម្មភាពបន្ថែម៖

https://www.facebook.com/ais.mjqeducation/posts/pfbid02x7zqBAo78hYfsv5PDgUitU5MLFYqH8DBgSDg4VVP7Dix7qRcDHHyDwCKF2r5mDGhl