ប្រការផ្សេងៗដែលត្រូវយល់ដឹងសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ប្រការផ្សេងៗដែលត្រូវយល់ដឹងសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ”
អត្ថបទដកស្រង់ដោយ : ហ៊ុល សារួន
#MJQE#AmericanInterconSchool

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                    

ជាការពិតការធ្វើដំណើរដោយជិះយន្តហោះ ជាមធ្យោបាយមួយដែលមានការត្រួតពិនិត្យយ៉ាងតឹងរឹងជាខ្លាំង បើប្រៀបធៀបទៅហ្នឹងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត។  អ្នកដំណើរត្រូវអនុវត្តតាមជាដាច់ខាត បើពុំដូច្នេះទេ អ្នកធ្វើដំណើរអាចខកខាន យឺតពេល ឬមានបញ្ហាក្នុងការធ្វើដំណើររបស់ខ្លួនជាជាក់ពុំ     ខាន។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗចំនួន១៣ ដែលអ្នកធ្វើដំណើរតាមយន្តហោះមិនគួររំលងដាច់ខាត មុនពេលទៅដល់ និងមកដល់ព្រលានយន្តហោះ ជាពិសេសសម្រាប់អ្នកធ្វើដំណើរលើកដំបូង ឬអ្នកដែលពុំបានយកចិត្តទុកដាក់រាល់ការធ្វើំណើររបស់ខ្លួន៖  

១. ត្រូវតែប្រាកដថា លិខិតឆ្លងដែនអ្នកមិនទាន់ផុតកំណត់ ពោលគឺមានរយៈពេលនៅសល់០៦ខែ ឬច្រើនជាងនេះ។

២. ត្រូវដឹងអំពីចំនួនគីឡូក្រាមនៃទម្ងន់ឥវ៉ាន់ជាប់ខ្លួន និងឥវ៉ាន់ក្រៅខ្លួនឱ្យបានច្បាស់ ព្រមទាំងលក្ខខណ្ឌផ្សេងៗទៀត។

៣. ត្រូវមកព្រលានយន្តហោះឱ្យបានយ៉ាងហោចណាស់រយៈពេលបីម៉ោងកន្លះ មុនការធ្វើដំណើរដើម្បី Check in ចៀសវាការមានបញ្ហាផ្សេៗដោយមិនបានដឹងជាមុន។

៤. ទំហំវ៉ាលីធ្វើដំណើរ ត្រូវមានស្តង់ដាកំណត់ដូចជា កម្ពស់៥៥សង់ទីម៉ែត្រ ទទឹង៣៥សង់ទីម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ។

៥. ពេលមកដល់ព្រលានយន្តហោះ ត្រូវផ្ទៀងផ្ទាត់ ឬត្រួតពិនិត្យឱ្យច្បាស់ជាមុនសិន ពីជើងហោះហើរ ទីតាំង ឬប្រទេសគោលដៅដែលត្រូវទៅ ម៉ោងចេញដំណើរ និងទីតាំង Check in។

៦. បើអាចគួរជ្រើសរើសពណ៌វ៉ាលីដែលភ្លឺ និងច្បាស់ ដើម្បីងាយស្រួលចំណាំ និងរកឃើញលឿន។

៧. អីវ៉ាន់ដាក់ក្នុងវ៉ាលីយកតាមខ្លួន ត្រូវមានចំណុះច្រើនបំផុត៧គីឡូក្រាម។

៨. ខ្ចប់ជាវត្ថុរាវក្នុង១ដប មិនឱ្យលើសពី១០០មីលីលីត្រនោះឡើយ។

៩. ហាមយកវត្ថុដែលហាមឃាត់រួមមាន កន្ត្រៃ គ្រឿងផ្ទុះ កាំភ្លើង កាំបិត ស្រ្ពាយ អាគុយ ឡាម ពូថៅ ដែកកេះ …។

១០. យកល្អពាក់ស្បែកជើងស៊ក ព្រោះវាងាយស្រួល ដោយមិនចាំបាច់ដោះចេញពេលទៅកន្លែងស្កេន។

១១. យកដបទឹកទទេដាក់ក្នុងវ៉ាលីផ្សេងៗ (ដែលមិនមែនជាវ៉ាលីខោអាវ) ដែលនៅជាប់ខ្លួនអ្នកពេលឡើងយន្តហោះ។

១២. ដាក់ Power Bank កុំព្យូទ័រ និងកាម៉េរ៉ា ដាក់ក្នុងវ៉ាលីផ្សេងដែលនៅជាប់ខ្លួនអ្នក។

១៣. យកប៊ិកសម្រាប់បំពេញពាក្យអន្តោប្រវេសន៍នៅលើយន្តហោះ ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

https://news.sabay.com.kh/index.php/article/1178217#utm_campaign=onpage