ដំណើរចុះកម្មសិក្សារបស់សិស្សថ្នាក់ទី៣ ទៅកាន់ពិភពព្រិលទឹកកកដ៍ចម្លែក

កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៣ ទាំងវេនព្រឹក និងរសៀល ធ្វើដំណើរទៅចុះកម្មសិក្សាលើកទី៣ នៅកន្លែងកម្សាន្តសម្រាប់កុមារ នៃពិភពព្រិលទឹកកកដ៍ចម្លែក។ ដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ បានយល់ដឹងកាន់តែច្បាស់ពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅកន្លែងកម្សាន្តសម្រាប់កុមារនៃពិភពព្រិលទឹកកកដ៍ចម្លែក ហើយសិស្សានុសិស្សស្គាល់ និងយល់ដឹងពីឧបករណ៍កម្សាន្តសប្បាយៗដែលមាននៅទីនោះ ហើយជាពិសេសសិស្សានុសិស្សបានលេងកម្សាន្តជាមួយនឹងឧបករណ៍កម្សាន្តសប្បាយៗ និងទទួលបានអារម្មណ៍ស្រស់ថ្លា ហើយបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតផ្សេងៗនៅទីនោះ។ បរិយាកាសទាំងអស់នេះធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្កជាភាពសប្បាយរីករាយ។

សូមចុចលីងខាងក្រោមនេះ ដើម្បីទស្សនាសកម្មភាពសិស្សានុសិស្សផ្សេងៗទៀត៖

https://www.facebook.com/ais.mjqeducation/posts/pfbid02Bf7P4c8ATHi4zj1BWZWNPpZAvZqLQT6dT4DfkJHCpuJnSRLShRkQiPzQ2N32iD6Hl