ដំណើរទស្សនកិច្ចសក្សាលើកទី១២ ទៅកាន់ផ្សារទំនើប ជីប ម៉ុង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ សម្រាប់សិស្សានុសិស្សក្រោមមត្តេយ្យសិក្សា

កាលពីថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទិ១២ប្រចាំសាលា​ ទៅកាន់ផ្សារទំនើប ជីប ម៉ុង សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។  សាលារៀន អន្តរទ្វីប អាមេរិកាំង តែងរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ជាងនេះទៅទៀត ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្ស បានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែងដែលទទួលបានតាមរយៈការទស្សនា​។ ដំណើរទស្សនកិច្ចសិក្សាបញ្ចប់ទៅដោយរលូន​ ​ព្រមទាំងបរិយាកាសសប្បាយរីករាយ។​