កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំពិធីជួបជុំបញ្ចប់ឆ្នាំសិក្សា២០២៣-២០២៤ ជូនដល់ សិស្សានុសិស្សថ្នាក់ជំនាញថ្ងៃសៅរ៍ និងកីឡាគ្រប់កម្រិតនៅតាមបន្ទប់សិក្សារៀងៗខ្លួន។ ជារៀងរាល់ឆ្នាំ នៅថ្ងៃចុងក្រោយនៃថ្ងៃបញ្ចប់ការសិក្សា សិស្សានុសិស្សគ្រប់កម្រិតសិក្សា ទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែមានរៀបចំនូវពិធីជួបជុំដ៏សប្បាយរីករាយដើម្បីអបអរការបញ្ចប់ឆ្នាំសិក្សាចាស់របស់ខ្លួន និងត្រៀមខ្លួនឈានចូលឆ្នាំសិក្សាថ្មីបន្តទៀត។ ពិធីជួបជុំបញ្ចប់ឆ្នាំសិក្សានេះ ត្រូវបានរៀបចំឡើងទៅតាមវេនសិក្សារបស់សិស្សានុសិស្ស ហើយនៅតាមថ្នាក់នីមួយៗត្រូវបានតុបតែងមានលក្ខណៈជាថ្នាក់រៀនយ៉ាងស្រស់ស្អាត ហើយប្អូនៗសិស្សានុសិស្សមានការញុំាអាហារជួបជុំប្រកបដោយសាមគ្គីភាព ការជូនពរ ការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយកម្សាន្តសប្បាយ និងរឹតចំណងមិត្តឱ្យកាន់តែប្រសើរ រួមទាំងមានការថតរូបទុកជាអនុស្សាវរីយ៍។