សកម្មភាពពិសោធពិនិត្យមើលទម្រង់ខួរក្បាលរបស់ថនិកសត្វ

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ សិស្សថ្នាក់ទី១២ ធ្វើពិសោធលើមុខវិជ្ជា​​ជីវវិទ្យា ដែលមានប្រធានបទសី្តពីការពិនិត្យមើលទម្រង់ខួរក្បាលរបស់ថនិកសត្វ ដោយដឹកនាំដោយ លោកគ្រូ ឈិត ធារិទ្ធី នៃសាលារៀន​ អន្តរទ្វីប អាមេរិកំាង សាខាសែនសុខ។ ការ​ពិសោធ​នេះ​អាច​ដំណើរការ​ទៅ​បាន​ គឺ​ត្រូវ​មាន​សម្ភារៈ​មួយចំនួន​ដូចជា​ ថាស​ ដង្កៀប កាំបិតវះ​ ជ្រុញ និងកូនកាំបិត ​។ ក្រោយ​ការពិនិត្យអាច​ឱ្យ​សិស្ស​ ស្វែងយល់ពីទម្រង់ខួរក្បាល របស់ថនិកសត្វបានយ៉ាងច្បាស់។​ បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំយ៉ាងលម្អិតរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សឳ្យអនុវត្តន៍ផ្ទាល់។​ បន្ទាប់មក សិស្សានុសិស្ស បានសហការក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែងតាមរយៈការពិនិត្យទៅលើខួរក្បាលជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ និងអ្នកគ្រូជំនួយបន្ទប់ពិសោធ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។