អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការប្រើប្រាស់ Computer”
អត្ថបទដកស្រង់ដោយ : ពៅ វិច្ឆ័យ
#MJQE #AmericanInterconSchool
បើតាមការស្រាវជ្រាវបានឱ្យដឹងថា Computer ចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ១៩២២ ដោយឆ្លងកាត់ច្រើនជំនាន់ ទម្រាំក្លាយជាគ្រឿងអេឡិចត្រូនិកដ៏ពេញនិយមនៅលើពិភពលោក។ Computer គឺជាគ្រឿងអេឡិចត្រូនិកសំខាន់មួយបានបង្កើតឡើងដើម្បីជួយសម្រួលការងាររបស់មនុស្សឱុ្យមានភាពងាយស្រួលនៅក្នុងការធ្វើការងារប្រចាំថ្ងៃ។ បច្ចុប្បន្នអ្នកអាចធ្វើការងារផ្សេងៗដោយប្រើប្រាស់នូវកម្មវិធី និង បច្ចេកវិទ្យាថ្មីៗយ៉ាងសម្បូរបែបតាមរយៈ Computer ជំនួសការស្រាវជ្រាវតាមរយៈសៀវភៅនៅក្នុង បណ្ណាល័យឱ្យកាន់តែមានភាពរហ័ស និងច្បាស់លាស់ថែមទៀតផង។ ហេតុនេះហើយ Computer គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឱ្យយើងចំណេញពេលវេលា ដោយមិនចាំបាច់ទៅសិក្សាដល់ទីតាំងដោយផ្ទាល់ឡើយ។ ផ្ទុយទៅវិញ យើងទទួលបាននូវចំណេះដឹង និងបទពិសោធថ្មីៗដោយគ្រាន់តែយើងចេះប្រើប្រាស់ Computer។
បច្ចេកវិទ្យា គឺមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំ ក៏ដូចជានៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.0 ជាមួយការបញ្ចូលនូវបច្ចេកវិទ្យានៅក្នុងសាលារៀន យើងឃើញថាគ្រប់វិស័យទាំងអស់នៅលើពិភពលោកសុទ្ធតែត្រូវការចូលរួមពីបច្ចេកវិទ្យា ដោយវិស័យនីមួយៗប្រៀបបានទៅនឹងរាងកាយរបស់មនុស្ស រីឯ បច្ចេកវិទ្យាប្រៀបដូចជាសរសៃឈាមនៃសាព៌ាង្គកាយមនុស្ស។
នាពេលបច្ចុប្បន្នមនុស្សពិតជាត្រូវការ Computer ព្រោះវាអាចជួយសម្រួលការងារជាច្រើនដូចជា៖
- យើងអាចស្វែករកពីទីតាំងភូមិសាស្ត្រនៅលើពិភពលោកបានតាមរយៈ Internet
- អាចធ្វើការងារជាច្រើនមុខក្នុងពេលតែមួយ
- Computer អាចបញ្ជូនឯកសារទៅវិញទៅមកបានរហ័ស និងមានភាពងាយស្រួល
- កាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម
- កាត់បន្ថយភាពតានតឹង
- មានសុវត្ថិភាពក្នុងការរក្សាទុកទិន្នន័យ
- ផ្ដល់ភាពងាយស្រួលក្នុងការទាក់ទង
- អាចរកប្រាក់តាមប្រព័ន្ធ Internet ថែមទៀតផង។ល។
ប្រសិនបើយើងមានមូលដ្ឋានគ្រឹះច្បាស់លាល់ក្នុងការប្រើប្រាស់ Computer នាពេលបច្ចុប្បន្ន យើងមានអទិភាពខ្ពស់ក្នុងការចាប់យកការងារផ្សេងៗបានយ៉ាងងាយស្រួល និងឆាប់រហ័ស។
ស្វែងយល់ពីបច្ចេកវិទ្យា ហាក់បីដូចជា ពិភពលោកស្ថិតនៅក្បែរខ្លួន!