កម្មវិធីជួបជុំបញ្ចប់ឆ្នាំសិក្សា២០២៣-២០២៤ ថ្នាក់ទី១ និងទី១២

កាលពីថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំ​កម្មវិធីជួបជុំបញ្ចប់ឆ្នាំសិក្សា២០២៣-២០២៤។ កម្មវិធីជួបជុំបញ្ចប់ឆ្នាំសិក្សានេះ គឺធ្វើឡើងក្នុងគោល​បំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បាន ជួបជុំគ្នាមុនពេលបញ្ចប់ការសិក្សាជាមួយគ្នាពេញមួយឆ្នាំប្រកបដោយអនុស្សាវរីយ៍ដ៏ល្អជាមួយ លោកគ្រូ អ្នកគ្រូជាមួយមិត្តភក្តិ និងរឹតចំណងមិត្តឱ្យកាន់តែប្រសើរ។ ពិសេសគឺបង្កើតនូវការចងចាំដ៏ល្អបំផុតសម្រាប់ សិស្សានុសិស្សតាមកម្រិតសិក្សា មានការញ៉ាំអាហាររួមគ្នាជាមួយមិត្តភិក្ត ជាមួយលោកគ្រូ អ្នកគ្រូ និង​ជាការបង្ហាញ​ថា ជាថ្ងៃដែលសិស្សានុសិស្សត្រូវញញឹមលាគ្នាក្នុងឆ្នាំសិក្សាចាស់ត្រៀម​ចូលថ្នាក់រៀន​ថ្មីបន្ត។