នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីបអាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធីចែករំលែកវិធីសាស្រ្តស្ដីពី "ការអប់រំតាមបែបចិត្តសាស្ត្រកុមារ" ដែលធ្វើបទបង្ហាញដោយលោកគ្រូ រីវ ពេជ្រ អ្នកប្រឹក្សាសាលា។ កម្មវិធីចែករំលែកនេះគឺក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីវិធីសាស្រ្តក្នុងការប្រឹក្សាជាមួយសិស្សកុមារ និងអ្នកអាណាព្យាបាលដល់លោកគ្រូ អ្នកគ្រូសម្រាប់ជាគំរូវិធីសាស្ត្រថ្មីៗ និងបទពិសោធប្លែកៗគ្នាក្នុងការផ្តល់ជាមេរៀនក៏ដូចជាវិធីសាស្ត្រក្នុងការជួយសិស្សបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសមត្ថភាពឱ្យបានល្អប្រសើរដែលជាតម្រូវការខ្លាំងបំផុតក្នុងការផ្ទេរចំណេះដឹង។ តាមរយៈការចែករំលែកនេះក៏ជាបទពិសោធសម្រាប់លោកគ្រូ អ្នកគ្រូអាចពង្រឹងបន្ថែមទៅលើកង្វះខាតមួយចំនួនក្នុងការបំពេញបន្ថែមហើយក៏ជាការចែករំលែកការងារអប់រំទៅដល់លោកគ្រូ អ្នកគ្រូ ក្នុងការយកទៅបន្តចែកជូនដល់សិស្សានុសិស្សដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ជាចំណែកជំរុញឱ្យការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។