នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំវគ្គចែករំលែកស្តីពី "វិធីសាស្ត្រគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធិភាព"។ វគ្គចែករំលែកដ៏មានអត្ថន័យនេះ ត្រូវបានធ្វើបទបង្ហាញដោយលោកគ្រូ សំ អង្គារិទ្ធិ ដែលជាគ្រូបង្រៀនភាសាខ្មែរមួយរូបនៃ សាលាអន្តរទ្វីបអាមេរិកាំង សាខាសែនសុខ។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ភាពជោគជ័យ និងបច្ចេកទេស ដែលអាចជាប្រយោជន៍សម្រាប់គ្រូដទៃទៀតផងដែរ។ លើសពីនេះ វាក៏ជាឱកាសដ៏ល្អសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការសង្កេត និងកត់សម្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាទៅវិញទៅមក ដើម្បីផ្តល់ជាយោបល់កែប្រែណាមួយ ដើម្បីអោយបច្ចេកទេសបង្រៀនរបស់សមាជិកក្រុមទាំងអស់គ្នាកាន់ប្រសើរឡើង។